2020-03-18 03:06:01 AM 57

អាជ្ញាធរអ៉ីតាលីបានប្រកាសថា ចំនួននៃការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសនេះ បានកើនឡើងដល់ជាង ៣០,០០០នាក់ ហើយនេះជាតួលេខខ្ពស់បំផុតនៅទ្វីបអ៉ឺរ៉ុប។ របាយការណ៍បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនករណីសរុបរបស់ប្រទេសនេះបានឈានដល់ ៣១,៥០៦នាក់ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងពី ៣៤៥ ដល់ ២,៥០៣នាក់។​ ការកើនឡើងដ៏លើសលុបថ្មីៗនេះ បានធ្វើឲ្យរដ្ឋាភិបាលអ៉ីតាលីបានអំពាវនាវប្រជាជន ឲ្យចៀសវាងការចេញក្រៅដែលមិនចាំបាច់ ខណៈដែលអាជីវកម្មមិនចាំបាច់ទាំងអស់ក៏ត្រូវបិទទ្វារ។

ទោះបីជាមានការបិទទ្វារនៅទូទាំងប្រទេសដើម្បីការពារការរីករាលដាលក៏ដោយ ក៏ករណីឆ្លងនៅតែបន្តកើនឡើងជាលំដាប់ឈានដល់ផ្នែកកណ្តាល និងភាគខាងត្បូងនៃប្រទេស ចេញពីតំបន់ភាគខាងជើងដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត។ តំបន់ Lombardy បានរាយការណ៍អំពីករណីខ្ពស់បំផុតគឺ ១៦,២២០ ។ ភាគខាងជើងប្រទេសអ៉ីតាលីរួមទាំង Lombardy ប្រឈមនឹងកង្វះខាតយ៉ាងខ្លាំងពីសំណាក់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ក៏ដូចជាគ្រែ មន្ទីរពេទ្យ និងឧបករណ៍ដកដង្ហើម៕