2020-02-10 02:17:37 PM 73

ភ្នំពេញ ៖ ជាការចូលរួម និងចែករំលែកនូវចំណេះដឹងដ៏មានសារប្រយោជន៍សម្រាប់មាតា បិតា ទាំងឡាយក្នុងការអប់រំកូនតូចឱ្យមានភាពវៃឆ្លាត ប្រកបដោយប្រសិទ្ធភាពភាពខ្ពស់ ដែលអាចទទួលបានងារជា “មាតា បិតាដ៏អស្ចារ្យ” ក្រុមហ៊ុន បុរី ប៉េង ហួត នឹងរៀបចំសិក្ខាសាលាដ៏មានសារសំខាន់ដោយលោកអ្នកអាចចូលរួមបានដោយសេរី។


សិក្ខាសាលានេះ នឹងធ្វើការចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” ដែលរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត មានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំណាយពេលត្រឹមតែ៥ នាទីប៉ុណ្ណោះ ធ្វើដំណើរពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង១១:៣០ ថ្ងៃត្រង់។

ក្នុងសិក្ខាសាលានេះផងដែរ លោកអ្នកនឹងបានជួបជាមួយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអប់រំកុមារតូច គឺលោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា ដែលនឹងធ្វើបទបង្ហាញពីវិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ ក្នុងការកសាងសមត្ថភាពសក្តានុពល ខួរក្បាល និង ភាពជោគជ័យសម្រាប់កូនរបស់លោកអ្នក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណៈជន នូវបទពិសោធន៍ និងស្វែងយល់ពីការអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់បុត្រធីតាលោកអ្នកនាពេលអនាគត។

ក្នុងអឡុងឆ្នាំ២០១៩ កន្លងទៅនេះ បុរី ប៉េង ហួត ធ្លាប់បានបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹងចំនួន៤ដងរួចមកហើយ ដែលវាជាផ្នែកមួយនៃកិច្ចការសាធារណៈ សម្រាប់ជួយដល់សង្គម និងចែករំលែកចំណេះដឹងទូទៅ ទៅកាន់សាធារណជន។ សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រ ដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” នេះ ជាសិក្ខាសាលាលើកទី៥ ផងដែរ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរី និងទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើនឱ្យបានគ្រប់ៗគ្នាណា ។

បញ្ជាក់ ៖ កន្លែងមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 17 596 789 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/idfRkgybPXVj5bsX8 (Sample)