ចំនួនអ្នកឆ្លងវីរុស កូវីដ-១៩​ នៅប្រទេសអ៉ីតាលីកើនឡើងដល់ ៣០,០០០នាក់
2020-03-18 03:06:01 AM

អាជ្ញាធរអ៉ីតាលីបានប្រកាសថា ចំនួននៃការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសនេះ បានកើនឡើងដល់ជាង ៣០,០០០នាក់ ហើយនេះជាតួលេខខ្ពស់បំផុតនៅទ្វីបអ៉ឺរ៉ុប។ របាយការណ៍បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនករណីសរុបរបស់ប្រទេសនេះបានឈានដល់ ៣១,៥០៦នាក់ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងពី ៣៤៥ ដល់ ២,៥០៣នាក់។​ ការកើនឡើងដ៏លើសលុបថ្មីៗនេះ បានធ្វើឲ្យរដ្ឋាភិបាលអ៉ីតាលីបានអំពាវនាវប្រជាជន ឲ្យចៀសវាងការចេញក្រៅដែលមិនចាំបាច់ ខណៈដែលអាជីវកម្មមិនចាំបាច់ទាំងអស់ក៏ត្រូវបិទទ្វារ។